ការប្តេជ្ញាចិត្តរក្សានូវសុវត្ថិភាពការងារនិយោជិក

ក្រុមហ៊ុន Aprati Foods គិតពីសុវត្ថិភាពការងារដល់និយោជិកជាចម្បង។ នៅ Aprati Foods ពួកយើងប្តេជ្ញាបង្កើតនូវវប្បធម៌សុវត្ថិភាព ហើយបន្តអនុវត្តជាមួយគ្នា ដើម្បីលើកកម្ពស់សុវត្ថិភាពការងារ និងសុខមាលភាពរបស់និយោជិកនិយោជិក។ និយោជិកទទួលបាននូវតម្លៃ សិទ្ធិ និងសេរីភាព ស្មើៗគ្នា តាមរយៈគោលការណ៍ប្រតិបត្តិដូចជា៖

*ផ្តល់នូវវគ្គបណ្តុះបណ្តាលទាក់ទងនឹងការសង្គ្រោះបឋម សុវត្ថិភាពពេលមានអគ្គិភ័យ ចំណេះដឹងផ្នែកកុំព្យូទ័រ ការប្រើប្រាស់ម៉ាស៊ីនលើកដាក់ឥវ៉ាន់ ។ល។

*ធានាឲ្យទទួលបាននូវ ចំណេះដឹងល្អប្រសើរ និងជួយនិយោជិក ឲ្យធ្វើការងារប្រកបដោយសុវត្ថិភាព និងអាចជួយខ្លួនពួកគាត់និងអ្នកដទៃចៀសឆ្ងាយពីគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗ ។ 

*ទទួលបាននូវការពិនិត្យថែទាំសុខភាពមាត់ធ្មេញ ការពិនិត្យសុខភាពទូទៅ និងការចាក់វ៉ាក់សាំងការពារគ្រុនផ្តាសាយ ក្នុងមួយឆ្នាំម្តង ដើម្បី ធានា ដល់ការថែរក្សាសុខភាពឲ្យបានល្អ។

*រៀបចំបង្កើតគណៈកម្មការសុវត្ថិភាពការងារ ដែលមានសមាជិកចូលរួមមកពី ផ្នែកនិងជំនាញខុសៗគ្នា   ដើម្បីជួយវិភាគរកហានិភ័យនិងគ្រោះថ្នាក់ផ្សេងៗដែលអាច កើតឡើងនៅក្នុងរោងចក្រ ហើយបញ្ចៀសការរងរបួស និងជំងឺផ្សេងៗ ព្រមទាំងលើកកម្ពស់បរិយាកាសការងារដែលប្រកបដោយផាសុខភាព និងសុវត្ថិភាព  អនុលោមទៅតាមប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារស្របទៅតាមស្តង់ដារអន្តរជាតិ។